Top Picture

១ . ១ . លំនាំដើម សេដ្ឋកិច្ចកម្ពុជា បន្តរីកចម្រើនលឿនក្នុងចំណោមប្រទសកំពុង អភិវឌ្ឍន៍​ផ្សេងៗទៀត​នៅក្នុងតំបន់​អាស៊ី   ក្នុងអំឡុងប៉ុន្មានឆ...

សារណាបញ្ចប់ថ្នាក់បរិញ្ញាបត ប្រធានបទៈ ការលើកទឹកចិត្តបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC សាខាខេត្តរតនគិរី


.. លំនាំដើម

សេដ្ឋកិច្ចកម្ពុជា បន្តរីកចម្រើនលឿនក្នុងចំណោមប្រទសកំពុង អភិវឌ្ឍន៍​ផ្សេងៗទៀត​នៅក្នុងតំបន់​អាស៊ី  ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ ។  ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជា​មាន​កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមប្រមាណ ៧% ដោយសារកំណើនការនាំចេញសម្លៀកបំពាក់ ការរីកចម្រើនផ្នែកអចលនទ្រព្យ  និងសំណង់។
            បច្ចុប្បន្នវិស័យការងារនៅក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំងជាលំដាប់ ជាពិសេសវិស័យធនាគារ ទាំងវិសាលភាព នឹងទំហំប្រតិបត្តការ។ ក្នុងនោះផងដែរ​​ វិស័យមីក្រូហិរញ្ញវត្ថុក៏មានការរីកចម្រើនជាលំដាប់ និងមានបណ្តាញសេវាទូលំទូលាយដល់តំបន់ជនបទក្នុងការផ្តល់នៅសេវាកម្មហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចនឹងមធ្យម ។ ការរីកចម្រើនថ្មីៗរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបានមើលឃើញតាមរយះការពង្រឹងសមត្ថភាព ចំណេះជំនាញក្នុងកា​រពង្រីករចនាសម្ព័ន្ធប្រតិបិត្តការសម្រាប់បម្រើសេចក្តីត្រូវការរបស់សាធារណៈជន។ ដោយ​សម្លឹងមើលឃើញ​ មានការរីកចម្រើនយ៉ាងខ្លាំង នឹងមានហេដ្ឋារចនាសម្ព័ន្ធដល់តំបន់ជនបទ ធ្វើអោយតម្រូវការធនធានមនុស្សមានការកើនឡើងដើម្បីរួមចំណែកអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលនូវភាពកង្វះការងារធ្វើ-ល-។ ម្យ៉ាងវិញទៀត ដោយមើលឃើញនៅតម្រូវការ នឹងការខិតខំប្រឹងប្រែងការអនុវត្តការងាររបស់បុគ្គលិក នឹងការរក្សាទុកនៅបុគ្គលិកដែលមានស្នាដៃ នឹងបទពិសោធន៍ល្អក៏ដូចជាប្រាក់ចំណូលខ្ពស់ដល់ស្ថាប័ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានផ្តល់នៅអត្ថប្រយោជន៍ នឹងការលើកទឹកចិត្តយ៉ាងខ្ពស់ទៅអោយបុគ្គលិករបស់ខ្លួននាបច្ចុប្បន្ន។ ហេតុនេះហើយ ទើបក្រុមយើងខ្ញុំជ្រើសរើសយកនូវ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដើម្បីចុះកម្មសិក្សា​ នឹងចងក្រងជារបាយការណ៍កម្មសិក្សាក្រោមប្រធានបទ ការលើកទឹកចិត្តបុគ្គលិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC សាខាខេត្តរតនគិរី

១.២ ចំណោទបញ្ហា

             ជាការពិតណាស់ ការលើកទឹកចិត្តដល់បុគ្គលិកពិតជាមានសារៈសំខាន់ក្នុងការបំពេញចិត្តដល់បុគ្គលិករបស់ខ្លួន ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនស្ថាប័ន ឬអង្គភាព​និងធ្វើអោយបុគ្គលិកខិតខំធ្វើការងារបន្ថែមទៀត ដើម្បីអោយស្ថាប័នរបស់ខ្លួនទទួលបានការរីកចម្រើននិងជោគជ័យទ្វេមួយកម្រិតទៀត។គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក៏បានបង្កើត និងផ្តល់នូវអត្ថប្រយោជន៍ និងការលើកទឹកចិត្តជាច្រើនផ្សេងទៀត ដើម្បីជាការបំពេញចិត្តក្នុងការរក្សាបុគ្គលិករបស់ខ្លួនអោយបានល្អ និងផ្ដល់នូវការបណ្តុះបណ្តាល ការហ្វឹកហ្វឺននិងជំនាញយ៉ាងច្រើនដល់ពួកគេ ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ឲ្យរឹងមាំនិងគង់វង្សយូរអង្វែងដើម្បីពង្រឹងនិងពង្រីក សេវាកម្មនិងប្រតិបត្តិការបស់ខ្លួនអោយបានទូលំទូលាយគ្រប់ទីកន្លែងទូទាំងប្រទេស និងអាចឈានទៅដល់ក្រៅប្រទេស ដែលផ្តើមចេញពីការរក្សាបុគ្គលិកដែលល្អនិងខ្លាំងពូកែដើម្បីបន្តការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC យូអង្វែងដែលតម្រូវអោយផ្នែកធនធានមនុស្សផ្តល់នៅការលើកទឹកចិត្ត និងការទូទាត់សំណងខ្ពស់ចំពោះបុគ្គលិកទាំងអស់របស់ខ្លួន។ ដោយយោងទៅលើការចុះកម្មសិក្សានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ទៅលើប្រធានបទ ការលើកទឺកចិត្តបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC សាខាខេត្តរតនគិរី ដែលក្នុងនាមជាស្ថាប័នមួយដែលបានផ្តល់នូវការលើកទឹកចិត្តខ្ពស់ចំពោះបុគ្គលិករបស់ខ្លួន ធ្វើអោយយើងមានចំនោទបញ្ហាដូចតទៅ ៖
            តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC មានគោលការណ៍​ និងយុទ្ធសាស្រ្តអ្វីខ្លះក្នុងការលើកទឹកចិត្តបុគ្គលិក?

១.៣ គោលបំណងនៃការស្រាវជ្រាវ

      ដោយមានការរីកចម្រើនលើវិស័យការងារ និងការយល់ដឹងទៅលើច្បាប់ការងារ និងនីតិវិធី ទៅតាមស្ថាប័នរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ជាមួយនឹងអត្ថប្រយោ​ជន៍ និងការលើកទឹកចិត្តខ្ពស់។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានផ្តល់នៅការលើកទឹកចិត្តផ្សេងៗគ្នាទៅតាមមុខងារ និងតួនាទីដើម្បីជាជម្រើសសម្រាប់បុគ្គលិកចូលបម្រើការងារជាមួយស្ថាប័ន និងពេញចិត្តក្នុងការចង់ចូលបម្រើការងារជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC។ ដោយឃើញនូវមូលហេតុទាំងនេះហើយទើបក្រុមយើងខ្ញុំបានធ្វើការសុំការអនុញ្ញាតពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC សាខាខេត្តរតនគិរី ដើម្បីធ្វើការសិក្សានូវចំនុចខូចខាងក្រោម ៖
-       ស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC
-       ក្រមសីលធម៌របស់បុគ្គលិកចំពោះការលើកទឹកចិត្ត
-       ​គោលការណ៍ក្នុងការលើកទឹកចិត្តបុគ្គលិក
-       ប្រភេទនៃការលើកទឹកចិត្ត
-       វិធីសាស្ត្រក្នុងការលើកទឹកចិត្តបុគ្គលិក
-       គោលបំណង នឹងសារៈសំខាន់នៃការលើកទឹកចិត្ត
-       ផលប្រយោជន៍នៃការលើកទឹកចិត្ត
-       ចំនុចខ្លាំង នឹងចំនុចខ្សោយក្នុងការលើកទឹកចិត្តបុគ្គលិក

១.៤ ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ

 ដោយក្រុមយើងខ្ញុំសម្លឹងមើលឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC មានតំបន់ប្រតិបត្តិការផ្ទាល់នៅក្នុងសាខាខេត្តរតនគិរី ជាមូលហេតុធ្វើអោយក្រុមយើងខ្ញុំមានការងាយស្រួលក្នុងការចុះយកព័ត៌មាន​​នឹងអាចធ្វើការ វាយតម្លៃបានទៅលើគោលការណ៍នៃការលើកទឹកចិត្តបុគ្គលិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ខេត្តរតនគិរី ដែលមានទីស្នាក់ការនៅ ផ្ទះលេខ B០៦-០៧ ផ្លូវជាតិលេខ ៧៨A ភូមិអភិវឌ្ឍន៍ សង្កាត់ទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្នុងឆ្នាំ២០១៧។ ចំពោះទំហំការងារនៃការចុះកម្មសិក្សា គឺក្រុមយើងខ្ញុំបានធ្វើការសិក្សានិងស្វែងយល់អំពីស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC សាខាខេត្តរតនគិរី និងការអនុវត្តន៍នូវការលើកទឹកចិត្តទៅលើបុគ្គលិកតែប៉ុណ្ណោះ។

.៥ សារៈប្រយោជន៍នៃការស្រាវជ្រាវ

            ចំពោះសារៈសំខាន់នៃការចុះធ្វើកម្មសិក្សាស្តីអំពី ការលើកទឹកចិត្តបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានផ្តល់អត្ថប្រយោជន៍ដូចជា ៖

  • -       យល់ដឹងពីវិធីសាស្រ្ត និងនីតិវិធីក្នុងការលើកទឹកចិត្តបុគ្គលិក
  • -       ជាចំណេះដឹងក្នុងការកសាងនូវធនធានមនុស្ស និងបុគ្គលិកល្អៗសម្រាប់អង្គភាព។
  • -       ពង្រីកចំណេះដឹងបន្ថែមដោយផ្សារភ្ជាប់ទៅនឹងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង។
  • -       យល់អំពីគោលការណ៍ នីតិវិធីនិងស្ថានភាពទូទៅ របស់គ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុ LOLC
  • - ​ យល់ដឹងអំពីភាពកង្វះខាត និងបញ្ហាដែលកើតមានឡើងទៅលើបុគ្គលិក និងស្វែងរកនូវដំណោះស្រាយពាក់ព័ន្ធនឹងការរក្សាបុគ្គលិក
  • -       ជាមូលដ្ឋានគ្រឹះសម្រាប់យើងខ្ញុំរៀបចំការងារនាពេលអនាគតអោយល្អប្រសើរ
  • -       ទុកជាឯកសារសម្រាប់និសិត្សជំនាន់ក្រោយ ដើម្បីធ្វើការស្រាវជ្រាវទៅលើចំនុចខ្វះខាតរបស់ខ្លួន។
                                    ទាញយកការបង្ហាញស្លាយនៅទីនេះ!