Top Picture

ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី​១៩ ខែកក្កដា បានបញ្ជាក់ថា៖ នៅក្នុងសេចក្តីប្រកាសរបស់អាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងប៉េកាំងត្រ...

សង្គ្រាមពាណិជ្ជកម្ម៖ អាមេរិក កំពុងតែ វាយប្រហារភេរវកម្មស្មារតី​ ពិភពលោកទាំងមូល


ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី​១៩ ខែកក្កដា បានបញ្ជាក់ថា៖ នៅក្នុងសេចក្តីប្រកាសរបស់អាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងប៉េកាំងត្រូវតែទទួលខុសត្រូវ ដល់ការបរាជ័យ នៅក្នុងកិច្ចពិភាក្សា ពណិជ្ជកម្ម អាមេរិក -ចិន ។
តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា «នៅពេលដែលតាមដានជាប់នូវការប្រែប្រួល​ បានបង្ហាញឲ្យឃើញថា អាមេរិក មិនបានគោរពការសន្យារបស់ខ្លួនឡើយ ហើយតែងតែផ្លាស់ប្តូរការសម្រេចរបស់ខ្លួន​ ។រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកបិទទ្វានៃកិច្ចពិភាក្សាពាណិជ្ជកម្ម​»។
មន្ត្រីពាណិជ្ចកម្មចិន បានបញ្ជាក់ថា «យើងសូមបញ្ជាក់ថា​អាមេរិក កំពុងតែអនុវត្តគោលនយោបាយ​«ភេរវកម្មសារតិ​» ក្នុងបញ្ហាពាណិជ្ជកម្ម តាមរយៈតម្លើងពន្ធ នៅលើពិភពលោក ។ មិនតែប៉ុណ្ណោះអាមេរិក បានទម្លាក់កំហុស របស់ខ្លួន ទៅលើភាគីផ្សេងទៀត​ ដោយមិនទទួលស្គាល់ពីទង្វើខុសឆ្គងរបស់ខ្លួន។
កាលពីថ្ងៃទី​១៩ខេកក្កដា ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក​ Larry Kudlov បានបញ្ជាក់ថា​ មេដឹកនាំចិន លោកស៊ីជីងពីង មិនមានបំណងកែប្រែ​ណាមួយក្នុងវិស័យពាណិជ្ជកម្មនោះឡើយ​​ ក្នុងពេលដែលកិច្ចពិភាក្សាពាណិជ្ជកម្ម ត្រូវបានជាប់គាំងនាពេលនេះ។
តាមច្បាប់​ smoot Hawley ​របស់អាមេរិក​បានតម្លើងពន្ធលើផលិតផល ជាង ៩០០មុខ ពីបណ្តាប្រទេសជុំវិញពិភពលោក​។ ក្នុងពេលជាមួយគ្នានេះ កំរិតពន្ធថ្មីរបស់លោកត្រាំ មិនអនុវត្តទៅលើប្រទេសទាំងអស់ជុំវិញពិភពលោកនោះឡើយ​ ដោយសម្តៅទៅលើប្រទេស មួយចំនួន និងផលិតផលមួយចំនួនសំខាន់ៗតែប៉ុណ្ណោះ។ មកទល់ពេលនេះលោកត្រាំបានតម្លើងពន្ធលើដែកថែបនិង​អាលុយមីញ៉ូមរហូតដល់ ២៥និង ១០ភាគរយ នាំចូលពីបណ្តាប្រទេសជុំវិញពិភពលោក ។
កន្លងមកនៅឆ្នាំ​១៩៣១និង​១៩៣២ បណ្តាប្រទេស បានអនុម័តតម្លើងពន្ធ ទៅលើផលិតផលរបស់អាមេរិក និងប្រទេសផ្សេងទៀត បង្ករឲ្យមានភាពតឹងនៅក្នុងវិស័យពាណិជ្ជកម្ម ហើយកាន់តែតានតឹង ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយទៅជាសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំ ។ ប៉ុន្តែបច្ចុប្បន្ន ជាភព្វសំណាង ការប្រឈមមុខជាទ្រង់ទ្រាយធំ មិនកើតឡើង ។ ជាការពិតនៅតំបន់ផ្សេងក្រៅពីអាមេរិកនាពេលនេះមានទំនាក់ទំនងយ៉ាងល្អនឹងគ្នា​ បង្កើនវិស័យពាណិជ្ជកម្ម មិនខ្វល់ពីការតម្លើងពន្ធរបស់អាមេរិក។
ការតម្លើងពន្ធ កាន់តែខ្ពស់ ការជះឥទ្ធិពលអាក្រក់ កាន់តែខ្ពស់ ។ មកទល់ពេលនេះ គោលនយោបាយពន្ធដារបស់លោកត្រាំ​ ខ្ពស់បំផុតគឺ ២៥ភាគរយ និង ១០ភាគរយ សម្រាប់ផលិតផលនាំចូលពីចិន​។ តាមអង្គការពាណិជ្ជកម្មពិភពលោក WTO នេះជាគំរិតពន្ធដាយ៉ាងខ្ពស់មិនធ្លាប់មាន ពីមុនមក ដោយកម្រិតពន្ធនាំចូលអាមេរិក មធ្យមមានតែ​ ៤ភាគរយប៉ុណ្ណោះ។ ប៉ុន្តែការតម្លើងពន្ធនាពេលនេះគឺនៅទាបជាង កាលពីឆ្នាំ​១៩៣០ ពេលនោះអាមេរិកតម្លើងពន្ធរហូតដល់ទៅ ៣៨ភាគរយ និង ៤៥ភាគរយ ។
ក្នុងអំឡុងឆ្នាំ​១៩៣០ ពន្ធ នាំចូលអាមេរិកកើតឡើង រហូតដល់ជិត​៥០ភាគរយ ហើយអនុវត្តទៅលើមុខទំនិញ ដល់ទៅ ១ភាគ​៣ មិនតែសម្រាប់ដែកថែបនិងអាលុយមីញ៉ូមនាពេលនេះឡើយ ដោយខ្ពស់បំផុតតែ​២៥ភាគរយប៉ុណ្ណោះ។
បច្ចុប្បន្ន ប្រទេសដែលត្រូវអាមេរិកតម្លើងពន្ធ ឈប់ខ្វល់ពីសកម្មភាពទាំងនោះហើយ ដោយនាំគ្នាខិតខំស្វែងរកទីផ្សារផ្សេងជំនួសអាមេរិក ។ កន្លងមកថ្មីៗ អេមីរ៉ាតអារ៉ាប់រួម និង​ចិន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងប្រេង និង​ពាណិជ្ជកម្ម​ក្នុង​ឱកាស​ទស្សនកិច្ច​របស់ប្រធានាធិបតីចិន ​លោកស៊ី ជីនពីង។
នៅ​ថ្ងៃ ទី១៩ កក្កដា ប្រទេស​ចិន និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ ទី១ ជា​កិច្ចព្រមព្រៀង​ប្រេងឥទ្ធនៈ និង​ទី២ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំង​ពីរ​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​អាប៊ូដាប៊ី មុន​ការ​ទៅ​ដល់​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង។ លោក​ស៊ី​ដែល​បាន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាហ្រ្វិក និង​តំបន់​មជ្ឈិមបូព៌ា​ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​មុន​គេ។
ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ប្រេងឥន្ធនៈ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សាធារណៈ​អេមីរ៉ាតអារ៉ាប់រួម​ឈ្មោះ Abu Dhabi National Oil Co បាន​បញ្ជាក់​ពី​ការ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ចិន​ឈ្មោះ China National Petroleum នូវ​កុងត្រា​ចំនួន​ពីរ​ដែល​មាន​តម្លៃ ១ ៦០០លានដុល្លារ​ដើម្បី​ធ្វើ​ការ​សិក្សា​ពី​សណ្ធានដី​ក្នុង​គោលដៅ​ស្វែង​រក​ប្រភព​ប្រេងឆៅ និង​ឧស្ម័ន។ ក្រុមហ៊ុន Abu Dhabi National Oil បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការ​សិក្សា​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​លើ​ផ្ទៃក្រឡាដី​ចំនួន ៥៣ ០០០គីឡូម៉ែត្រក្រឡា​នៅ​ក្នុង​តំបន់​អាប៊ូដាប៊ី។ គួរ​បញ្ជាក់​ថា អេមីរ៉ាតអារ៉ាប់រួម​ជា​ប្រទេស​សម្បូរ​ប្រេងឆៅ និង​ដែល​បរិមាណស្តុក​របស់​វា​ចំនួន ៩៦% ស្ថិត​ក្នុង​តំបន់​អាប៊ូដាប៊ី។
កន្លង​មក ក្រុមហ៊ុន China National Petroleum ធ្លាប់​បាន​ទទួល​កិច្ចព្រមព្រៀង​សម្បទាន​ចំនួន​ពីរ​ពី​ក្រុមហ៊ុន Abu Dhabi National Oil ក្នុង​ទឹកប្រាក់ ៣ ០០០លានដុល្លារ។ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ចិន​បាន​ទទួល​កុងត្រា​ដើម្បី​សាងសង់​តំបន់​ពាណិជ្ជកម្ម​មួយ​លើ​ផ្ទៃក្រឡាដី ៣គីឡូម៉ែត្រក្រឡា​នៅ​ក្នុង​មហាតំបន់​សេដ្ឋកិច្ចពិសេស​នៃ​មជ្ឈិមបូព៌ា​ស្ថិត​ក្នុង​តំបន់​ឌូបៃ។ តំបន់​ពាណិជ្ជកម្ម​នោះ​ជា​ទីតាំង​យុទ្ធសាស្រ្ត​របស់​ចិន ព្រោះ​វា​ស្ថិត​ជាប់​ផ្លូវសមុទ្រ​ដែល​អនុញ្ញាត​ឲ្យ​ចិន​ឆ្លង​ចូល​អាហ្រ្វិក និង​អឺរ៉ុប​តាម​សមុទ្រ​ចិន និង​មហាសមុទ្រ​ឥណ្ឌា​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​អនុម័ត​ក្នុង​ឆ្នាំ ២០១៣។
សូម​ជម្រាប​ជូន​ថា ចិន​ជា​ដែគូពាណិជ្ជកម្ម​ទី១ របស់​អេមីរ៉ាតអារ៉ាប់រួម។ តួលេខ​ផ្តល់​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​អេមីរ៉ាតអារ៉ាប់រួម​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ ២០១៧ កន្លង​ទៅ ទឹកប្រាក់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្រៅ​ពី​ប្រេង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ជាង ៥៣ ៣០០លានដុល្លារ​ក្នុង​នោះ មាន​ជាង ៩០% ជា​ការ​នាំ​ទំនិញ​ចិន​ចូល​អេមីរ៉ាតអារ៉ាប់រួម។ ដោយឡែក ប្រទេស​អារ៉ាប់​នៅ​តំបន់​ឈូងសមុទ្រពែក្ស​មួយ​នេះ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម ១៥ប្រទេស​ផ្សេង​ទៀត​ដែល​បាន​ផ្គត់ផ្គង់​ប្រេង​ឲ្យ​ចិន។ ក្នុង​ឆ្នាំ ២០១៧ ចិន​បាន​ទិញ​ប្រេង​ពី​អេមីរ៉ាតអារ៉ាប់រួម​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ៤ ០០០លានដុល្លារ៕



0 coment�rios: