បើសិនជាបញ្ហានេះកម្រកើតមាននោះ
វាពិតជាគ្មានបញ្ហាអ្វីដែលត្រូវបារម្ភឡើយ ប៉ុន្តែបើសិនជាអ្នកកំពុងតែឧស្សាហ៍ឆាប់ចេញទឹកកាមពេកក្នុងពេលរួមភេទ
នោះអ្នកគួរតែពិចារណាស្វែងរកជំនួយខាងវេជ្ជសាស្ត្រភ្លាម។
រឿងនេះគឺជារឿងមួយដែលកើតមានជាញឹកញាប់ ហើយមានបុរសច្រើនណាស់ដែលរងទុក្ខដោយសារតែការឆាប់ចេញទឹកកាមនេះតែម្តង។ មានហេតុផលផ្សេងៗគ្នាជាច្រើននៅពីក្រោយរឿងនេះទាំងកត្តាជីវសាស្ត្រ និងចិត្តសាស្ត្រ។ បើសិនជាអ្នកគឺជាអ្នកមានបញ្ហានេះមែន អ្នកមិនចាំបាច់មានអារម្មណ៍អៀនខ្មាសឡើយក្នុងការស្វែងរកការព្យាបាល។
បើសិនជាអ្នកចង់ព្យាបាល ចូរពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការប្រើប្រាស់ថ្នាំ ហើយគាត់នឹងណែនាំអ្នកបន្ថែមទៀត។ ជាមួយនឹងការណែនាំតាមចិត្តសាស្ត្រ និងតិចនិចរួមភេទដែលត្រឹមត្រូវ ការបាញ់ទឹកកាមអាចនឹងពន្យាពេល ព្រមទាំងអាចជួយអ្នក និងដៃគូរួមភេទបានកាន់តែយូរផងដែរ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយអោយអ្នកពន្យាពេលចេញទឹកកាមបាន៖
ព្យាបាលផ្លូវភេទ
ការព្យាបាលផ្លូវភេទរួមមាន ការសម្រេចកាមដោយខ្លួនឯងរយៈពេល ២ទៅ៣ម៉ោងមុនពេលរួមភេទ អាចជួយអោយអ្នកក្រចេញទឹកកាមក្នុងពេលរួមភេទបាន ដូច្នេះបទពិសោធន៍បែបនេះគួរតែមានភាពសប្បាយរីករាយ និងគ្មានអ្វីជាឧបសគ្គទាំងអស់។ មិនត្រូវព្យាយាមរួមភេទទាំងស្ត្រេសឡើយ ព្រោះវានឹងមិនមានអ្វីជួយដោះស្រាយអ្នកអោយកាន់តែតែប្រសើរជាងអោយបញ្ហាកាន់តែធ្ងន់ទៅៗឡើយ។ ចូរសម្រាកពីការរួមភេទមួយភ្លែត និងព្យាយាមប្រើក្បាច់រួមភេទផ្សេងទៀត។
ថ្នាំ
ការឆាប់ចេញតឹកកាមពេកអាចព្យាបាលបានជាមួយនឹងថ្នាំលាបអោយលិង្គស្ពឹក ព្រមទាំងថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត។ ចូរចាំថា ថ្នាំទាំងនេះមិនត្រូវបានណែនាំដោយរដ្ឋបាលចំណីអាហារ និងឱសថសម្រាប់ព្យាបាលករណីបែបនេះឡើយ ប៉ុន្តែនៅតែមានអ្នកប្រើប្រាស់មួយចំនួនទទួលបានលទ្ធផលវិជ្ជមានដែរ។ ថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្តអាចជួយអោយអ្នកពន្យាពេលការឈានដល់ចំនុចកំពូល ដែលវាជាអត្ថប្រយោជន៍មួយ ប៉ុន្តែវានៅតែមានផលរំខានផ្សេងៗទៀត។
ក្រែមលាបអោយលិង្គស្ពឹកដែលមានជាតិលីដូកាអ៊ីន ធ្វើអោយលិង្គមិនសូវមានអារម្មណ៍ដឹងខ្លួន ដូច្នេះវាពិតជាពន្យាពេលការឈានដល់ចំណុចកំពូលបាន។ ក្រែមលាបទាំងនេះគួរតែលាបនៅលើលិង្គអោយបានច្រើនម៉ោងមុន បន្ទាប់មកចាំសម្អាតវានៅពេលអស់អារម្មណ៍ដឹងគ្រប់គ្រាន់ហើយ។ ក្រែមលាបត្រូវបានគេសង្គេតឃើញថា ផ្តល់ផលវិជ្ជមានច្រើន ហើយអ្នកប្រើប្រាស់ក៏ប្រាប់ថា ពួកគេទទួលបានការសប្បាយរីករាយយ៉ាងពេញលេញនិងគ្មានការរំខានពីការឆាប់ចេញទឹកកាមឡើយ។
ថ្នាំទាំងនេះមិនត្រូវបានណែនាំអោយប្រើប្រាស់រាល់ថ្ងៃឡើយ។ ប៉ុន្តែអ្នកអាចប្រើក្នុងរយៈពេលពីរបីម៉ោងមុនពេលធ្វើសកម្មភាព។ រឿងនេះពិតជាអាចពង្រឹងដល់ទំនុកចិត្តរបស់អ្នកបាន។
ការព្យាបាលដោយពិគ្រោះយោបល់
ការធ្វើបែបនេះគឺជាការព្យាបាលទៅលើភាពឆ្លាតវៃរបស់មនុស្ស ដែលផ្តល់ដោយអ្នកពិគ្រោះយោបល់ជំនាញខាងសុខភាពសម្រាប់ណែនាំអំពីការហាត់ប្រាណខាងផ្លូវភេទ និងទំនាក់ទំនងជាដើម។ ដោយសារតែការសន្ទនាបែបនេះ អ្នកនឹងលែងភ័យក្នុងពេលរួមភេទទៀត ព្រមទាំងជួយអោយអ្នកចៀសផុតពីអាការៈស្ត្រេសទៀតផង៕

0 coment�rios: